Smart saver cctime web bannertif

រញ្ជួយដីកម្រិត៤.៥រ៉ិចទ័រវាយប្រហារភាគខាងជើងប្រទេសថៃរញ្ជួយដីទូទាំងខេត្តចំនួនប្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ គ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រនៅប្រទេសថៃបានវាយប្រហារស្រុក Phrao ក្នុងខេត្តឈៀងម៉ៃ កាលពីរសៀល ថ្ងៃទី ២ ខែមិថុនា ដោយគ្រោះរញ្ជួយដីនេះបង្កឲ្យមានការប៉ះពាល់នៅទូទាំងខេត្តចំនួន ៥ ។ តាមប្រព័ន្ធផ្សព្វផ្សាយថៃតំបន់ៗដែលនៅជិតខេត្តឈៀងម៉ៃបានទទួលរងការរង្គើបន្តិចបន្តួចដោយក្នុងនោះមានរញ្ជួយកម្រិងស្រាលបន្តិចបន្តួចមិនបង្កការស្លាប់បាត់បង់ជីវិត និងរងផលប៉ះពាល់ខ្លាំងក្លាពីគ្រោះរញ្ជួយដីមួយនេះឡើយ។

អាជ្ញាធរបានបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាតឬរបួសទេ។ អាជ្ញាធរថៃបានបញ្ចូនកម្លាំងទៅត្រួតពិនិត្យ និងតាមដានការរញ្ជួយដីដែលអាចកើតមានឡើយបន្តទៀត។ ភ្នាក់ងារតាមដានការរញ្ជួយដីផ្សេងទៀត កំពុងបន្តសង្កេតមើលសកម្មភាពរញ្ជួយដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ មន្ត្រីណែនាំឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗពីបណ្តាញព័ត៌មានផ្លូវការក្នុងករណីមានព្រឹត្តិការណ៍រញ្ជួយដីបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង