681 ezgif.com resize
Swift cc time

សមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រកាសថ្កោលទោសការវាយប្រហារខុសច្បាប់របស់ថៃលើទឹកដីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការណ៍នៅយប់ថ្ងៃទី២ ខែមិថុនា បានថ្កោលទោសចំពោះសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជានៅតំបន់មុំបី ក្នុងទឹកដីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។សម្រាប់អង្គសមាជ បានចាត់ទុក ការវាយប្រហារនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រពេញទំហឹងចំពោះគោលជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រដ្ឋាភិបាលកម្ពុជាក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃនោះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (JCI) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។ 


Khcct banner

អត្ថបទទាក់ទង