Smart saver cctime web bannertif

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកនឹងមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជានៅចុងឆ្នាំនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Pete Hegseth

អាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Pete Hegseth នឹងមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម របស់កម្ពុជា នៅចុងឆ្នាំនេះ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៣១ ខែឧសភា ដំណើរទស្សនកិច្ចរបស់ប្រធានមន្ទីរបញ្ចកោណត្រូវបានពិភាក្សាក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ឯក រ័ត្ន តារារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងលោក John Noh ដែលបំពេញភារកិច្ចរបស់ជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាម៉េរិកបានគូសបញ្ជាក់ថាមេដឹកនាំទាំងពីរទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក និងការហ្វឹកហ្វឺនដែនសមុទ្រដែលនឹងកើតឡើងនៅមូលដ្ឋានទ័ពជើងទឹករាម នៅចុងឆ្នាំនេះ ក៏ដូចជាការធ្វើដំណើររដ្ឋមន្រ្តីក្រសួងការពារជាតិ Hegseth ដើម្បីទៅទស្សនាកប៉ាល់សហរដ្ឋអាម៉េរិកដែលនឹងធ្វើការចតនៅកំពង់ផែនៅឯមូលដ្ឋានរាម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង