Smart saver cctime web bannertif

បំផ្ទុះគ្រាប់បែកនៅថៃផ្តាច់ជីវិតមន្រ្តីម្នាក់ និង៤នាក់រងរបួសធ្ងន់ស្រាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ មានយ៉ាងហើចណាស់មន្រ្តីថៃម្នាក់បានស្លាប់បាត់បង់ជីវិត និង៤នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះបន្ទាន់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់នៅភាគខាងត្បូងក្នុងខេត្តប៉ាតានីនៃប្រទេសថៃ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២៥នៅម៉ោង ៩ ជាង ក្រោយកើតហេតុ តំបន់នោះត្រូវបានគេបិទ រង់ចាំក្រុមកម្ចាត់គ្រាប់បែក EOD មកពិនិត្យ និងបោសសម្អាត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃមានករណីជនមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់បែក ដើម្បីស្ទាក់រថយន្តមន្ត្រីអនុរក្សក្នុងភូមិបាណាប្រារ ឃុំប៉ាណារ ស្រុកប៉ាណារ ខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសមនុស្ស៤នាក់។ ក្រោយកើតហេតុ តំបន់នោះត្រូវបានគេបិទ រង់ចាំក្រុមកម្ចាត់គ្រាប់បែក EOD មកពិនិត្យ និងបោសសម្អាត។ ភ្លាមៗអាជ្ញាធរថៃបានបើកការស៊ើបអង្កេតនិងស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនេះ៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង