Smart saver cctime web bannertif

ថៃប្រកាសអាសន្នក្រោយ«ទឹកជំនន់»នៅទន្លេចៅប្រាយ៉ាកើនឡើងខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ អាជ្ញាធរក្នុងក្រុងបាងកកបានអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងក្រុងបាងកករក្សាការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីកម្រិតទឹកក្នុងទឹកទន្លេចៅប្រាយ៉ាបានកើនឡើងខ្លាំងមិនធ្លាប់មានដោយអាជ្ញាធរក្រុងបាងកក បច្ចុប្បន្នអាជ្ញាធរថៃកំពុងដាក់ក្រុងក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារការគំរាមកំហែងទឹកជំនន់កើនឡើងនៅតាមដងទន្លេចៅប្រាយ៉ា។ នាយកដ្ឋានធារាសាស្ត្របានបង្កើនការបង្ហូរទឹកពីបន្ទាយចៅប្រាយ៉ាក្នុងខេត្តឆៃណាតដល់ ១.០០០ ម៉ែត្រគុបក្នុងមួយវិនាទី ដោយបង្កើនកម្ពស់ទឹកនៅខាងក្រោមប្រមាណ ០,៦ ទៅ ១,៧ ម៉ែត្រដើម្បីបន្ថយនៃការកើនឡើងខ្លាំងនៃកម្ពស់ទឹកទន្លេ។

រដ្ឋបាលក្រុងបាងកក (BMA) ក្រោមការសម្របសម្រួលជាមួយកងទ័ពជើងទឹកថៃ និងភ្នាក់ងារផ្សេងទៀត កំពុងធ្វើការត្រួតពិនិត្យប្រចាំថ្ងៃនៃរបាំងទឹកជំនន់ និងប្រព័ន្ធលូ ជាពិសេសនៅក្នុងប្រឡាយបង្ហរូទឹកសំខាន់ៗមួយចំនួន ជញ្ជាំងការពារទឹកជំនន់បច្ចុប្បន្ននេះមានកម្ពស់ ចាប់ពី ២.៨ ទៅ ៣.៥ ម៉ែត្រ។

នាយកដ្ឋានឧតុនិយមថៃក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅតំបន់ភាគខាងជើង ដែលអាចនឹងបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ ទោះបីជាភ្លៀងត្រូវបានគេរំពឹងថានឹងថយចុះចាប់ពីថ្ងៃស្អែកក៏ដោយ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងអាចបន្តកើតមាននៅតំបន់ខ្លះ។ បន្ថែមពីលើនេះ សមុទ្រនៅតែមានរលកសមុទ្រមានកម្ពស់ដល់ទៅ ២ ម៉ែត្រនៅតំបន់ដែលរងឥទ្ធិពលព្យុះ។

ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង និងតំបន់ទំនាបត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន ជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន។

គួរបញ្ជាក់ថាទន្លេចៅប្រាយ៉ា (Chao Phraya River) គឺជាទន្លេដ៏សំខាន់បំផុតមួយនៅប្រទេសថៃ និងត្រូវបានគេចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ទន្លេចៅប្រាយ៉ានេះមានតួនាទីយ៉ាងសំខាន់ទៅលើប្រព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ថៃទន្លេចៅប្រាយ៉ាមានប្រវែងសរុប ប្រហែល ៣៧២ គីឡូម៉ែត្រព័ន្ធជុំវិញក្រុងបាងកក ទន្លេនេះជាច្រកចម្បងសម្រាប់ជីវភាពរស់នៅ ប្រជាកសិករ និងការដឹកជញ្ជូនទំនិញ ផ្តល់ទឹកសម្រាប់កសិកម្មជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង