ភ្នំពេញ៖ រដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី ២ មិថុនានេះ បានបើកសមាជជាលើកដំបូងជជែកលើបញ្ហាចំនួន៣រួមមានប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង កសិកម្ម។សមាជរដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាល ចំនួន១៧៩រូប។
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកមកជជែករួមមានប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម គឺជាកម្មវិធីនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ និង យកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ជាសមាជដែលរៀបចំឡើងដោយមានការស្នើសុំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។



