Smart saver cctime web bannertif

កម្ពុជាផ្ញើកំណត់ទូតប្រឆាំងការវាយប្រហាររំលោភលើ«អធិបតេយ្យភាពនិងបូរណ​ភាព»ទឹកដី​​កម្ពុជាពីកងទ័ពថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប្រាក់​ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង​អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ​ភាពទឹកដី​របស់​កម្ពុជា។សម្រាប់ក្រសួងការបរទេសកម្ពុជា កងទ័ពព្រំដែនកម្ពុជា បានឈរជើង​ជាបន្ត​បន្ទាប់ និង ដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរយារ ណាស់មកហើយ គឺ​តាំង​ពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា​ស្តីពី​ការវាស់វែង និង ការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០០។

យោងតាមកំណត់ទូត ក្រសួងការបរទេសកម្ពុជា សម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយ​ប្រហារដោយ​អាវុធ​របស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិប​តេយ្យ​ភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នក​ជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុង នៅក្នុងអនុស្សារណៈនៃការយោគ​យល់​គ្នាឆ្នាំ២០០០ និង បានទាមទារឱ្យ​មានការស៊ើបអង្កេតជាបន្ទាន់ និង ម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយ បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែ​នាំ​មកផ្តន្ទាទោសតាមច្បាប់។

ក្រសួងបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់​ក្នុងការ​រក្សា​ការ​អត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាម​រយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមាន​ស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណង​កសាង​ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេស​ថៃ និងប្រទេសជិតខាង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង