
អាម៉េរិក៖ សេដ្ឋីអាម៉េរិកលោក Elon Musk សម្រេចបញ្ចប់តំណែងរបស់លោកជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលលោកត្រាំដែលផ្តោតទៅលើការសន្សំសំចៃថវិការជាតិរបស់អាម៉េរិក។ ការសម្រេចចិត្តដកខ្លួនចេញរបស់លោក Elon Musk ធ្វើឡើយក្រោយពីភាគហុនក្រុមហ៊ុនយក្ស TESLA បានដាំក្បាលចុះធ្លាក់ក្រោយមិនធ្លាប់មានចាប់តាំងពីលោកបានក្លាយជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរបស់លោកដូណាល់ត្រាំប្រមាណជាង ១៣០ថ្ងៃ។

ថ្លែងតាមប្រព័ន្ធបណ្តាញសង្គម X ប្រធាននាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋបាល់លោកដូណាល់ត្រាំបានសរសេររៀបរាប់ថាពេលនេះក្នុងតំណែងខ្ញុំបំពេញការងារក្នុងនាយកដ្ឋានប្រសិទ្ធភាពបានដល់ទីបញ្ចប់ហើយ ដែលខ្ញុំបានជួយកាត់បន្ថយចំណាយជាច្រើនរបស់រដ្ឋាភិបាល ខ្ញុំសូមអរគុណលោកប្រធានាធិបតីត្រាំសម្រាប់ឪកាសដ៏ពិសេសមួយនេះ ហើយនាយកដ្ឋានប្រសិទ្ធភាពនៅតែបន្តដំណើរការទោះបីជាគ្មានខ្ញុំបន្តដឹកនាំ។

ជាការឆ្លើយតបក្នុងថ្ងៃចុងក្រោយជាមួយអតីតប្រធាននាយកដ្ឋានប្រសិទ្ធភាពលោកដូណាល់ត្រាំបានសរសើរលោក Elon Musk សម្រាប់ការងាររបស់លោកតាមរយៈនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់សេតវិមានដែលបានជួយសន្សសំចៃថវិការរបស់ជាតិជាច្រើន។

សម្រាប់លោកត្រាំលោក Elon Musk ជាអ្នកដឹកនាំដ៏អស្ចារ្យមួយមិនធ្លាប់មានហើយលោកក៏បានបោះជំហានទៅមុខក្នុងការបម្រើប្រទេសជាតិនៅក្នុងជំនួបចុងក្រោយក្នុងតួនាទីជាប្រធាននាយកដ្ឋានប្រសិទ្ធភាពលោកដូណាល់ត្រាំបានផ្តល់ជូនកាដូពិសេសទៅកាន់លោក Elon Musk គឺកូនសោរមាសដែលបង្ហាញអំពីនិមិត្តសញ្ញានៃការទទួលស្គាល់ពិសេសរួមមានសេក្តីទុកចិត្តក្នុងនាមលោកបានកាត់បន្ថយការចំណាយរបស់សហព័ន្ធ និងជួយសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានជួបប្រទះនឹងការប្រែប្រួលយ៉ាងខ្លាំងក្នុងអំឡុងពេលកាន់តំណែងរបស់ Elon Musk ជាមួយរដ្ឋបាល Trump ដោយធ្លាក់ចុះជាង ៥០% នៅខែមីនា ឆ្នាំ ២០២៥ ការធ្លាក់ចុះនេះត្រូវបានសន្មតថាមកពីកត្តាមួយចំនួនដូចជា ការធ្វើពហិការរបស់អ្នកប្រើប្រាស់ ការព្រួយបារម្ភរបស់វិនិយោគិនលើការចូលរួមផ្នែកនយោបាយរបស់ Elon Musk និងការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារសំខាន់ៗក្នុងទីផ្សារអ៊ឺរ៉ុប៕