Smart saver cctime web bannertif

រដ្ឋបាលលោកត្រាំនឹងលុបចោល VISA របស់និស្សិតចិននៅសហរដ្ឋអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងថាអាម៉េរិកនឹងលុប VISA (ទិដ្ឋាការ) របស់និស្សិតចិនដែលកំពុងតែសិក្សានៅក្នុងសហរដ្ឋអាម៉េរិក ដោយក្នុងនោះអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬសិក្សាក្នុងវិស័យសំខាន់ៗសំខាន់របស់អាម៉េរិកនិងត្រូវលុបចោលទិដ្ឋាការទាំងស្រុង។ នេះបើយោងតាមការប្រកាសរបស់ប្រមុខរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក Marco Rubio។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក Marco Rubio បានឲ្យដឹងថាគោលនយោបាយទិដ្ឋាការថ្មីដាក់អាមេរិកមុនគេ មិនមែនចិនទេហើយនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump ក្រសួងការបរទេសសហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយក្រសួងសន្តិសុខមាតុភូមិដើម្បីលុបចោលទិដ្ឋាការយ៉ាងចាស់ដៃមិនធ្លាប់មានសម្រាប់និស្សិតចិន រួមទាំងអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬសិក្សាក្នុងវិស័យសំខាន់ៗក្នុងអាម៉េរិក។ អាម៉េរិកក៏នឹងកែសម្រួលលក្ខណៈវិនិច្ឆ័យទិដ្ឋាការផងដែរ ដើម្បីបង្កើនការត្រួតពិនិត្យលើការស្នើសុំទិដ្ឋាការនាពេលអនាគតទាំងអស់ពីសាធារណៈរដ្ឋប្រជាមានិតចិន និងហុងកុង។

ចំណាត់ការលុបចោលទិដ្ឋាការនេះនឹងមានការប៉ះពាល់ដល់និស្សិតចិនប្រមាណ ២៨០,០០០ នាក់ដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក។ ជាការឆ្លើយតបប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនចិនលោកស្រី Mao Ning បានចោទប្រកាន់រដ្ឋបាល Trump ថាបានប្រើប្រាស់សន្តិសុខជាតិ និងមនោគមវិជ្ជាជាលេសសម្រាប់ការសម្រេចចិត្ត "មិនសមហេតុផល" ដែល "បំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និស្សិតចិនយ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនចិនលោកស្រី Mao Ning 

លោកស្រីបានចាត់ទុកចំណាត់ការលុបចោលទិដ្ឋាការចិនជាការរើសអើងរបស់អាម៉េរិកនេះបានលាតត្រដាងការភូតកុហកនៃសេរីភាពហើយថែមទាំងធ្វើឱ្យខូចមុខមាត់ជាតិ និងភាពជឿជាក់ទៅលើអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង