Smart saver cctime web bannertif

ក្លិបអ្នកកាសែតកម្ពុជានិងថៃ សុំឱ្យពលរដ្ឋទាំងពីរចែករំលែកព័ត៌មានខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយប្រុងប្រយ័ត្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន មិនគួរផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ និងពិចារណាអំពីផលវិបាកដែល អាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំអនឡាញជាបន្ទាន់មួយ ដើម្បីពិភាក្សាទាក់ទងនឹងការផ្សាយព័ត៌មានពី ស្ថានការណ៍ទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំបន្ទាន់នេះ បន្ទាប់ពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌ដែលមិនមានប្រភព ច្បាស់លាស់អំពីស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនកម្ពុជាថៃ ដែលនាំឲ្យមានការភាន់ច្រឡំ ហើយព័ត៌មានទាំនោះបានរីកវាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។

ជាលទ្ធផលនៃការប្រជុំ ស្ថាប័នទាំងពីរអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ ដើម្បីកេងយកប្រយោជន៍នោះឡើយ។

ក.អ.ក និង ស.អ.ថ ក៏អំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុខពេលចែករំលែកព័ត៌មានទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង