681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន គាំទ្រឱ្យ រដ្ឋាភិបាលកម្ពុជាត្រៀមកងទ័ព និងអាវុធធុនធ្ងន់ ទៅការពារព្រំដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។រូបភាពចាស់

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៨ ឧសភានេះ បានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។សម្តេច ហ៊ុន សែន បានប្រកាសថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ហើយគាំទ្រ រដ្ឋាភិបាលកម្ពុជាត្រៀមកងទ័ព និងអាវុធធុនធ្ងន់ ទៅការពារព្រំដែន។

តាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានចាត់ទុកហេតុការណ៍ផ្ទុះអាវុធនេះ គឺជាសកម្មភាពឈ្លានពាន ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ ហើយសម្តេច ប្រកាសគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និង អាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ 

សម្តេច ហ៊ុន សែន សង្ឃឹមថា កាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ  និងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។

ជាមួយគ្នានោះ អំពាវនាវប្រជាពលរដ្ឋកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និង សូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និង កងទ័ពនៃប្រទេសទាំងពីរ។

សម្តេចថ្លែងថា "យើងស្អប់សង្រ្គាម តែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់"។

Khcct banner

អត្ថបទទាក់ទង