681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិ៖ថៃលួចបាញ់ប្រហារមកលើលេណដ្ឋានខ្មែរបណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​

ព្រះវិហារ៖ កងទ័ពកម្ពុជា និង ថៃ នៅម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្ទុះអាវុធនេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានចាប់រហ័ស និង បង្ការកុំឱ្យស្ថានភាពនេះ កើតឡើងជាថ្មីម្តងទៀត។

បើតាមក្រសួងការពារជាតិកម្ពុជា បានប្រកាសពីការប្រកាន់ខ្ជប់នូវមធ្យោបាយការទូត និងការដោះស្រាយដោយសន្តិភាពវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ហើយកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា និង ថៃ នៅម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី កើតឡើងក្នុងតំបន់មុំ៣ ឬ តំបន់ចុងបូក នៅក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប ខេត្តព្រះវិហារ ជាប់ជាមួយខេត្តអ៊ូប៊ុន ប្រទេសថៃ និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ការផ្ទុះអាវុធដាក់គ្នានេះ ត្រូវបានគេរំពឹងពីភាពតាន់តឹងអាចនឹងកើតឡើងបន្ថែមទៀត នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃមួយចំនួន ដែលមិនទាន់ដោះស្រាយចប់ គឺទី១. តំបន់ចុងបូកដែលកំពុងប៉ះទង្គិចគ្នានេះ, ទី២. តំបន់ប្រាសាទតាមាន់ធំ និង ទី៣. តំបន់ Chong Arn Ma (ច្រកអានសេះ)៕


Khcct banner

អត្ថបទទាក់ទង