Smart saver cctime web bannertif

រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា មានមោទនភាព ក្នុងការសម្រេចបានលទ្ធិផលជាប្រវត្តិសាស្ត្រ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្នុងឆ្នាំ២០២៥ ជាឆ្នាំដែលអាជ្ញាធរជាតិអប្សរា ធ្វើការអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាការពារតំបន់រមណីយដ្ឋានបុរាណវិទ្យានានា ក្នុងខេត្តសៀមរាបនិង អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អស់រយៈពេល ៣០ឆ្នាំនៃការថែរក្សា ការអភិរក្ស និងការរៀបចំរមណីយដ្ឋានអង្គរ ទោះបីជា បានប្រឈមនូវឧបសគ្គជា ច្រើនក្តី អាជ្ញាធរជាតិអប្សរា ក៏សម្រេចបាននូវលទ្ធផល ជាប្រវត្តិសាស្ត្រជាច្រើនប្រកបដោយមោទកភាព។

ការថ្លែងនៅក្នងបទបង្ហាញពីអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល អំពីសមិទ្ធផលសំខាន់ៗនៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល៣០ឆ្នាំ ដល់ក្រុមអ្នកសារព័ត៌មាន ទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជិត៦០នាក់ កាលពីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌប្រាំ ក្នុងការសម្រេចបញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលបានធ្វើ ឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ រដ្ឋម៉ិចស៊ិចកូថ្មី នៃសហរដ្ឋអាម៉េរិក។

លោក បន្ថែមថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលអាជ្ញាធរជាតិអប្សរាធ្វើការអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាការពារតំបន់រមណីយដ្ឋានបុរាណវិទ្យានានា ក្នុងខេត្តសៀមរាបនិង អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អស់រយៈពេល ៣០ឆ្នាំនៃការថែរក្សា ការអភិរក្ស និងការរៀបចំរមណីយដ្ឋានអង្គរ ទោះបីជា បានប្រឈមនូវឧបសគ្គជា ច្រើនក្តី អាជ្ញាធរជាតិអប្សរាក៏សម្រេចបាននូវលទ្ធផល ជាប្រវត្តិសាស្ត្រជាច្រើនប្រកបដោយមោទកភាពជាទីបំផុត។ ក្នុងនោះ រួមមាន កិច្ចការអភិរក្សប្រាសាទ និងទេសភាពវប្បធម៌, ធនធានធម្មជាតិ(ការគ្រប់គ្រងបរិស្ថាន), ការដាំដើមឈើឡើងវិញ, ការអភិវឌ្ឍន៍សហគមន៍, មរតកអរូបិយនៅអង្គរ និងការអភិវឌ្ឍទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ជាមួយគ្នានោះ ដើម្បីចូលរួមលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹង ប្រែងរិះរកមធ្យោបាយនានា ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្តល់សេវាកម្ម ព្រមទាំងបទ ពិសោធន៍ល្អៗ សម្រាប់ភ្ញៀវទេសចរ។ អាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្ត ផែនការគ្រប់គ្រង ទេសចរណ៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង គោលបំណងចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរឱ្យ មាននិរន្តរភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង