Smart saver cctime web bannertif

ក្រសួងបរិស្ថាន«បដិសេធ»ការចុះផ្សាយមិនពិតតាមបណ្តាញសង្គម គម្រោងបង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញនូវការបំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ ចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគម្រោងជាក់ស្តែង មានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ មានរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ជីវៈចម្រុះនៃតំបន់ទីលំហែបៃតង។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺមិនពិតទេ ជារូបភាពកាត់ត ក្លែងក្លាយ។ ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើង ប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទីលំហែបៃតង។

បើតាមប្រភពដដែល ការសាងសង់អង់តែនទូរស័ព្ទ នឹងជួយពង្រឹងសេវាកម្មទេសចរណ៍ ទាក់ទាញបន្ថែមទៀតអ្នកទេសចរណ៍ សម្រាប់ជាប្រយោជន៍ដ៏សំខាន់ ដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ឱ្យមានភាពពល្អប្រសើរ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។ ការសាងសង់ គោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន មិនប៉ះពាល់ដល់ធនធានធម្មជាតិ និងទេសភាពនៃតំបន់ធម្មជាតិ ជំរុញចំនួនភ្ញៀវទេសចរណ៍ ទៅកម្សាន្តឱ្យបានច្រើនឡើង ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាងសហគមន៍នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង