Smart saver cctime web bannertif

ចិនដាក់ប្រកួតកីឡាប្រដាល់«មនុស្សយន្ត»លើកដំបូងមិនធ្លាប់មានក្នុងពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានដាក់ការប្រកួតកីឡាប្រដាល់រវាងមនុស្សយន្ត និងមនុស្សយន្តជាលើកដំបូងក្នុងប្រវត្តិសាស្រ្តមិនធ្លាប់មានជាផ្លូវការកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ការប្រកួតមនុស្សយន្តដំបូងគេក្នុងពិភពលោករៀបចំឡើងដោយ China Media Group (CMG) រឺហៅថា Mecha Fighting Series ដែលជាការប្រកួតប្រយុទ្ធមនុស្សយន្តដំបូងគេដែលមិនធ្លាប់មានបានបើកនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ កីឡាករយន្តទាំងពីរនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សចិន Unitree Robotics ដែលមានសមត្ថភាពវាយគូប្រគួតដូចជាមនុស្សយើងធម្មតា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ការប្រកួតនេះគឺជាព្រឹត្តិការណ៍កីឡាប្រយុទ្ធដំបូងគេក្នុងពិភពលោក ដែលបង្កើតឡើងដោយប្រទេសចិនក្នុងការរចនាមនុស្សយន្តដែលអាចវាយគ្នាបានដូចកីឡាប្រដាល់រវាងមនុស្ស និងមនុស្សដូចគ្នាបាន។ របាយការណ៍របស់ CMG បានអះអាងទៀតថាគ្រឿងសាងសង់ទាំងអស់ដែលដាក់លើមនុស្សយន្តទាំងនេះគឺបានបំពាក់ដោយបច្ចេកវិទ្យាអភិវឌ្ឍន៍ក្នុងស្រុកផ្ទាល់។

ក្រុមហ៊ុនយក្សចិនផលិតមនុស្សយន្ត Unitree Robotics បានកសាងកេរ៌្តឈ្មោះម្តងទៀតក្នុងការផលិតមនុស្សយន្តហែលមានសមត្ថភាពខ្លាំងក្លា។ ក្នុងអំឡុងពេលព្រឹត្តិការណ៍មិនធ្លាប់មាននេះមនុស្សយន្តបានបង្ហាញពីការប្រដាល់មួយទល់នឹងមួយ និងជាក្រុម ដោយបង្ហាញពីចលនា និងសមត្ថភាពរបស់ខ្លួន។ ទីផ្សារមនុស្សយន្តរបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងឈានដល់៨៧០ពាន់លានយន់ (១២០ ពាន់លានដុល្លារ) នៅឆ្នាំ ២០៣០៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង