
ចិន៖ មានមនុស្សយ៉ាងហើចមនុស្ស៥នាក់បានស្លាប់ និង៦នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីមួយកន្លែងនៅក្នុងក្រុង Gaomi ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ សម្លេងផ្ទុះបានលានរង្គើលពាសពេញកន្លែងកើតហេតុ ដោយឧប្បត្តិហេតុមិនធ្លាប់កើតមាននេះបានកើតឡើងនៅម៉ោងប្រមាណ ៧ និង ២៥នាទីយប់កាលពីយប់ថ្ងៃទី ២៧ ខែ ឧសភាឆ្នាំ ២០២៥។

អាជ្ញាធរចិនក្នុងតំបន់រងគ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថាគិតមកដល់ពេលមាន មនុស្ស ១៩ នាក់ផ្សេងទៀតបានរងរបួសស្រាល ហើយហេដ្ឋរចនាសម្ព័ន្ធជាច្រើនក្នុងរោងចក្ររងការខូចខាតស្ទើតែទាំងស្រុង ហើយបច្ចុប្បន្ននេះកិច្ចខិតខំប្រឹងប្រែងឆ្លើយតបបន្ទាន់ និងស្វែងរកអ្នកបាត់ខ្លួនកំពុងដំណើរការ។

ជាការឆ្លើយតបក្រសួងគ្រប់គ្រងគ្រោះអាសន្នភ្លាមៗបានបញ្ជូនក្រុមការងារ និងបុគ្គលិកជំនាញ រួមទាំងអ្នកពន្លត់អគ្គីភ័យ គ្រូពេទ្យ និងអ្នកឯកទេសសុវត្ថិភាពការងារ ដើម្បីជួយសង្គ្រោះអ្នកដែលកំពុងតែរងគ្រោះក្នុងនោះមានក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះក្នុងស្រុក បានបញ្ជូនរថយន្តចំនួន ៥៥គ្រឿង និងអ្នកជំនាញ ២៣២ នាក់ ទៅកន្លែងកើតហេតុ៕