Smart saver cctime web bannertif

អ៊ុយក្រែនប្រើដ្រូនជាង«៥០គ្រឿង»គ្រោងធ្វើឃាតលោកប្រធានាធិបតីពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានយន្តហោះដ្រូនប្រមាណ ៤៦គ្រឿងដែលជារបស់អ៊ុយក្រែនធ្វើការវាយឆ្មក់ឧទ្ធម្ភាគចក្ររបស់លោកក្នុងដំណើរទស្សនកិច្ចរបស់លោកចុះទៅត្រួតពិនិត្យតំបន់ Kursk ដែលធ្លាប់ជាទីតាំងអ៊ុយក្រែនបានវាយយកនិងកាន់កាន់អស់មួយរយៈធំ។ យន្តហោះដ្រូនទាំងនោះត្រូវបានទ័ពអាកាសពិសេសដែលការពារលោកប្រធានាធិបតីទៅកាន់តំបន់ Kursk ធ្វើការបាញ់ទម្លាក់ចោលទាំងស្រុង។

លោកពូទីនក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Kursk

យោងតាមលោកលោក Yury Dashkin មេបញ្ជាការកងពលការពារដែនអាកាសរុស្ស៊ីបានអះអាងថាយន្តហោះរបស់លោកប្រធានាធិបតីបានហោះហើរឆ្លងកាត់ចំណុចកណ្តាលក្នុងតំបន់ Kursk ហើយក៏បានរងការវាយប្រហារពីយន្តហោះដ្រូនជាច្រើនគ្រឿង។ លោកបន្ថែមថាក្នុងនោះមានយន្តហោះដ្រូនសរុបប្រមាណ ៤៦គ្រឿងត្រូវបានកងកម្លាំងការពារដែនអាកាសរុស្ស៊ីធ្វើការបាញ់ទម្លាក់ និងបានការពារសុវត្ថិភាពលោកប្រធានាធិបតី។

លោក Yury Dashkin មេបញ្ជាការកងពលការពារដែនអាកាសរុស្ស៊ី

គួរបញ្ជាក់ថាការវាយប្រហារនិងប្រើដ្រូនរាប់សិបគ្រឿងរបស់អ៊ុយក្រែនលួចវាយប្រហារប្រមុខរដ្ឋរុស្ស៊ីនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនត្រូវបានរុស្ស៊ីវាយប្រហារចូលក្នុងក្រុងជាច្រើនដោយបានសម្លាប់មនុស្សប្រមាណ ១២ នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ភ្លាមៗក្រោយពីការលួចឆ្មក់ប្រមុខរដ្ឋរុស្ស៊ីបរាជ័យប្រធានាធិបតីរុស្ស៊ីនៅមិនទាន់មានប្រតិកម្មឆ្លើយតបទៅកាន់អ៊ុយក្រែននៅឡើយនោះទេ៕ 

ប្រធានាធិបតីរុស្ស៊ីនៅក្នុងឧទ្ធម្ភាគចក្រ Mi-17 ហោះពីលើតំបន់ Kursk ដែលធ្លាប់កាន់កាប់ដោយអ៊ុយក្រែន 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង