Smart saver cctime web bannertif

សម្តេច ហ៊ុន សែន អបអរសាទរ«ទីម័រឡេស្តេ»ដែលនឹងចូលជាសមាជិកពេញសិទ្ធិអាស៊ានឆាប់ៗនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាព ប្រទេសទីម័រខាងកើតទទួលស្វាគមន៍វត្តមានសម្តេច ហ៊ុន សែន ឆ្នាំ២០២៥។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ ឧសភាម្សិលមិញនេះ បានផ្ញើសារលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំរបស់ប្រទេសទីម័រឡេស្តេ ក្នុងឱកាសដែលប្រទេសនេះនឹងដាក់បញ្ជូលជាសមាជិកពេញសិទ្ធិអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

សម្តេច ហ៊ុន សែន បានថ្លែងគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្ពុជា និងប្រទេសទីម័រឡេស្តេក្នុងការលើកកម្ពស់ឯកភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពទៅទូទាំងអាស៊ីអាគ្នេយ៍។

បើតាមសម្តេច ហ៊ុន សែន ក្នុងពេលប្រឈមនឹងបរិយាការណ៍សកលលោកកាន់តែស្មុគស្មាញ ការដាក់បញ្ជូនប្រទេសទីម័រឡេស្តេ ជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមរបស់អាស៊ានកាន់តែធន់ និង ស្អិតរមួត។ហើយសម្តេចនឹងទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសទីម័រឡេស្តេ ដើម្បីជំរុញគោលដៅទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា ប្រទេសទីម័រខាងកើតបានដាក់ពាក្យជាផ្លូវការសម្រាប់ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០១១ ហើយត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅឆ្នាំ ២០២២ ដោយមានការជួយគាំទ្រពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចាប់តាំងពីពេលនោះមក ប្រទេសទីម័រខាងកើត បានអនុវត្តជំហានសំខាន់ៗជាច្រើនឆ្ពោះទៅរកការចូលជាសមាជិក រួមទាំងយុទ្ធនាការតស៊ូមតិទូទាំងប្រទេស និងការសន្ទនាដើម្បីបង្កើនការយល់ដឹងរបស់អាស៊ាន ការចូលរួមក្នុងកម្មវិធីកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំ និងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង