Smart saver cctime web bannertif

សិង្ហបុរីបើកទទួលយកពលករខ្មែរលើជំនាញ«កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសសិង្ហបុរី បើកទទួលយកពលករខ្មែរលើជំនាញ«កម្មន្តសាល សេវាកម្ម សំណង់ និង ផលិតនាវា»។ការប្រកាសបើកទទួលយកនេះ គឺធ្វើឡើងក្រោយពីមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារកម្ពុជា និង រដ្ឋាភិបាលប្រទេសសិង្ហបុរី។ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ មិថុនា ឆ្នាំ២០២៥តទៅ។

យោងតាមសេចក្តីជូនដំណឹងពីក្រសួងការងារកម្ពុជា បានគូសបញ្ជាក់ថា ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង គ្រប់គ្រង់ពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរីទាំងអស់ អាចបញ្ជូនពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារខាងលើបន្ថែមលើការងារផ្ទះ និង ការផ្តល់សេវាតាមផ្ទះនាពេលបច្ចុប្បន្ន ដោយត្រូវអនុវត្តគោរពតាមច្បាប់ និង បទប្បញ្ញាត្តិពាក់ព័ន្ធនានា ព្រមទាំងអនុវត្តនូវនីតិវិធីនៃការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង