
វៀតណាម៖ អាជ្ញាធរទូរគមនាគមន៍ និងបច្ចេកវិទ្យាវៀតណាម បានអំពាវនាវឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ អនុវត្តវិធានការបច្ចេកទេស ដើម្បីទប់ស្កាត់ប្រតិបត្តិការរបស់ Telegram នៅក្នុងប្រទេសវៀតណាម ដោយចោទ បណ្តាញសង្គមយក្សមួយនេះ បំពានច្បាប់ដោយមាន ៦៨ ភាគរយនៃបណ្តាញ Telegram និង ក្រុមជាង ៩,៦០០ នៅក្នុងប្រទេសវៀតណាមកំពុងផ្សព្វផ្សាយខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងប្រឆាំងនឹងរដ្ឋ។

វៀតណាម បានអំនាវឲ្យអ្នកផ្តល់សេវាអ៊ីនធឺណិតឆ្លងដែន និង បណ្តាញសង្គមយក្សនេះ ត្រូវតែគោរពតាមច្បាប់វៀតណាម រួមទាំងការរាយការណ៍ព័ត៌មានទំនាក់ទំនង ការលុបខ្លឹមសារខុសច្បាប់ និង សហការជាមួយអាជ្ញាធរមូលដ្ឋាននៅពេលចាំបាច់ ដើម្បីទប់ស្កាត់រឿងដែលកំពុងតែកើតមានឡើង។

អាជ្ញាធរវៀតណាម បានព្រមានទៀតថា ដោយសារ Telegram មិនបានចុះបញ្ជីតាមតម្រូវការ និង មិនបានសហការជាមួយអាជ្ញាធរ ក្រុមហ៊ុនទូរគមនាគមន៍ មានកាតព្វកិច្ចបិទការចូលប្រើប្រាស់របស់ខ្លួន ក្រោមច្បាប់ស្តីពីទូរគមនាគមន៍៕