Smart saver cctime web bannertif

ពលរដ្ឋថៃទិញពស់ប្រលែងនៅ«ខុនដូ»ក្រោយខឹងឆ្កែអ្នកជិតខាងព្រុសរំខាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ពលរដ្ឋថៃម្នាក់ដែលស្នាក់នៅខុនដូមួយកន្លែងក្នុងក្រុងបាងកកបានទិញពស់ធំៗពីរក្បាលយកមកប្រលែងនៅមុខខុនដូរបស់ខ្លួនរស់នៅបន្ទាប់ពីឆ្កែអ្នកជិតខាងដែលស្នាក់នៅខុនដូជាមួយគ្នាតែងតែព្រុសរំខានមិនបានសម្រាក។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានបង្កឲ្យមានការវែកញែកពាសពេញបណ្តាញសង្គមនៃប្រទេសថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាវីដេអូពស់ពីក្បាលធំៗក្នុងខុនដូមួយកន្លែងត្រូវបានចែករំលែកច្រើនក្នុងបណ្តាញសង្គម Facebook ថៃក្នុងសប្តាហ៍នេះ។ ម្ចាស់សត្វពស់បានអះអាងថា ក្បាច់ពស់យកមកប្រលែងនេះគឺជាវិធីរបស់គាត់ក្នុងការឆ្លើយតបទៅនឹងជម្លោះរយៈពេលពីរឆ្នាំជាមួយអ្នកជិតខាងរបស់គាត់ដែលបានយកឆ្កែមកចិញ្ចឹម និងព្រុសរំខានមិនបានសម្រាក ដោយអ្នកជិតខាងដែលចិញ្ចឹមឆ្កែបានរំលោភលើគោលការណ៍របស់អគារ។

ម្ចាស់ពស់ពីរក្បាលនេះបានអះអាងទៀតថាបើទោះជាមានការតវ៉ាម្តងហើយម្តងទៀតពីអ្នករស់នៅខុនដូជាមួយគ្នាក៏ដោយ ក៏អ្នកគ្រប់គ្រងអគារមិនបានចាត់វិធានការឆ្លើយតប និងផ្អាកមិនឲ្យចិញ្ចឹមឡើយ។ ម្ចាស់ពស់ដដែលបន្តទៀតថាថ្ងៃនេះខ្ញុំយកមកប្រលែងពីរក្បាល ថ្ងៃបន្តទៀតនឹងមានច្រើនជាងនេះទៀត។

ក្រោយពេលកើតហេតុ អ្នកគ្រប់គ្រងខុនដូបានអន្តរាគមន៍ ដោយផាកពិន័យម្ចាស់ឆ្កែចំនួន ១០,០០០ បាត (៣០៦ ដុល្លារ) និងបញ្ជាឱ្យយកសត្វចិញ្ចឹមចេញ។ ម្ចាស់ពស់ដែលលែងពស់នោះបានទទួលការព្រមានជាផ្លូវការ និងត្រូវបានម្ចាស់អគារឲ្យយកសត្វពស់ចេញពីខុនដូ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង