681 ezgif.com resize
Swift cc time

សមត្ថកិច្ច ឃាត់រថយន្ត១គ្រឿង ដឹកស៊ុតមាន់ជិត២ម៉ឺនគ្រាប់ ចេញពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៦០ដុំ ស្មើនឹង១៨០០០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាត។

បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា នៅវេលាម៉ោង២៣ និង៣៥នាទី នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៦០ដុំ ស្មើនឹង១៨០០០គ្រាប់ លើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មន្ត្រីជំនាញ បន្ថែមថា រថយន្តខាងលើ បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយពីឃាត់ចាប់រថយន្តខាងលើ ក្រុមការងារមន្ត្រីជំនាញ បាននាំយកវត្ថុតាងនិងបទល្មើសទាំងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង