681 ezgif.com resize
Swift cc time

ព្រះកុរណាចាត់ទុករដ្ឋសភាកម្ពុជាបំពេញការងារយ៉ាងសកម្ម ចូលរួមកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ព្រះកុរណា ព្រះមហាក្សត្រនៃកម្ពុជា ចាត់ទុករដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលយ៉ាងសកម្ម ប្រកបដោយថាមពលខ្លាំងក្លា សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ នេះបើយោងតាម ព្រះរាជបន្ទូលរបស់ព្រះកុរណា ក្នុងពិធីបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

បើតាមព្រះរាជបន្ទូលរបស់ព្រះកុរណា រដ្ឋសភាបានប្រជុំ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ ផ្តល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ។

រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយបានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេសជាមិត្ត ភាគីពាក់ព័ន្ធ និងបានចូលរួមកិច្ចប្រជុំ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែកដ៏មានតម្លៃដល់ការថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក។

ព្រះកុរណា បានបញ្ជាក់ពីការខិតខំរបស់រដ្ឋសភាពក្នុងការងារជួយប្រជាពលរដ្ឋ យ៉ាងសកម្មនៅតាមមណ្ឌល រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែងមានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ។

គូរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ បានរៀបចំឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យ អនុម័ត បញ្ចូល សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល លើរបៀបវារៈចំនួន២៨៕

Khcct banner

អត្ថបទទាក់ទង