Smart saver cctime web bannertif

ព្រះរាជដំណាក់ក្នុង«រាជវង្សមីង»មានអាយុកាលរាប់រយឆ្នាំបាក់រលំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ព្រះរាជដំណាក់ក្នុងរាជវង្សមីងក្នុងខេត្ត Anhui នៃប្រទេសចិនដែលមានអាយុកាលរាប់រយឆ្នាំបានបាក់រលំចុះក្រោមកាលពីល្ងាចថ្ងៃ ច័ន្ទ ទី ១៩ ខែ ឧសភាឆ្នាំ ២០២៥ តាមរយៈវីដេអូដែលថតបានដោយអ្នកទេសចរនៅតំបន់កើតហេតុបានឃើញដំបូលនៃព្រះរាជដំណាក់ក្នុងរាជវង្សមីងដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៣៧៥ បានបាក់បែករលំកម្ទេចកម្ទីចុះមកក្រោម។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សេចក្តីថ្លែងការណ៍របស់ការិយាល័យវប្បធម៌ និងទេសចរណ៍តំបន់ Fengyang ថាឧប្បត្តិហេតុនេះគ្មាននរណាម្នាក់រងរបួសឡើយហើយមូលហេតុនៃការបាក់ស្រុតចុះមកក្រោមកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការស៊ើបអង្កេត។ អគារព្រះរាជដំណាក់មួយនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៣៧៥ ក្នុងអំឡុងរាជវង្សមីង ក្រោយមកបានទទួលការសាងសង់ជួសជុលឡើងវិញក្នុងឆ្នាំ ១៩៩៥ និងបានក្លាយជាតំបន់ទេសចរណ៌។

បច្ចុប្បន្ននេះព្រះរាជដំណាក់នេះត្រូវបានបិទជាបណ្តោះអាសន្ន និងធ្វើការជួសជុលហើយកាលបរិច្ឆេទនៃការបើកដំណើរការឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង