681 ezgif.com resize
Swift cc time

រកឃើញក្បាលតោមួយបន្ថែមទៀត បាក់ដាច់ចេញពីខ្លួន នៅក្លោងទ្វារខាងត្បូង គោបុរៈទី៤

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ បានដាក់កម្លាំងធ្វើកំណាយនៅចំណុច ក្លោងទ្វារខាងត្បូង គោបុរៈទី៤ ក្នុងកំណាយនោះ ក្រុមការងារបានរកឃើញក្បាលតោមួយ ដែលបានបាក់ដាច់ចេញពីខ្លួន ស្ថិតនៅក្នុងរណ្តៅចាស់មួយ។

យោងតាមនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានឲ្យដឹងថា កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានដាក់កម្លាំងធ្វើការការពារសន្តិសុខ និងសុវត្ថិភាព ដល់ក្រុមជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ចំនួន ០៦នាក់ ដឹកនាំដោយលោក ជុំ ភារម្យ មន្ត្រីនាយកដ្ឋានបុរាណវិទ្យា បានធ្វើកំណាយនៅចំណុច ក្លោងទ្វារខាងត្បូង គោបុរៈទី៤ ក្នុងកំណាយនោះ ក្រុមការងារបានរកឃើញក្បាលតោមួយបន្ថែមទៀត ដែលបានបាក់ដាច់ចេញពីខ្លួន ស្ថិតនៅក្នុងរណ្តៅចាស់មួយ៕


Khcct banner

អត្ថបទទាក់ទង