681 ezgif.com resize
Swift cc time

លោកស៊ីអំពាវនាវឱ្យមានឧស្សាហកម្មផលិតកម្មខ្លាំងជាងមុន ដើម្បីជំរុញទំនើបកម្មរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ លោក ស៊ីជិនពីងប្រធានាធិបតីនៃប្រទេសចិនបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការកសាងឧស្សាហកម្មផលិតកម្មឱ្យកាន់តែរឹងមាំ និងកាន់តែខ្លាំងក្លាជាងមុនដើម្បីជំរុញទំនើបកម្មរបស់ចិនឲ្យបានកាន់តែប្រសើរបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ប្រមុខរដ្ឋចិនថ្លែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចត្រួតពិនិត្យរបស់លោកនៅក្នុងក្រុមហ៊ុនផលិតផលិតផលមួយនៅក្នុងទីក្រុង ឡកយ៉ាង ខេត្ត ហឺណា ភាគកណ្តាលប្រទេសចិនកាលពីរសៀលថ្ងៃចន្ទ។

ប្រមុខរដ្ឋចិនលោក ស៊ី បានទៅទស្សនារោងចក្រផលិតដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន Luoyang Bearing Group Co., Ltd. ក្នុងខេត្តហឺណាន ដើម្បីស្វែងយល់អំពីដំណើរការ និងការប្រើប្រាស់ផលិតផលប្រភេទផ្សេងៗ។ លោកបានត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មដ៏ឆ្លាតវៃ និងបានសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយកម្មករ។

លោកស៊ី បានកត់សម្គាល់ថាប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិតប្រាកដ ដោយកាលអតីតកាលប្រទេសចិនពឹងផ្អែកទៅលើការនាំចូល សាប៊ូ និងដែក រហូតមកដល់បច្ចុប្បន្នក្លាយជាប្រទេសផលិតដ៏ធំបំផុតរបស់ពិភពលោក ដែលមានប្រភេទឧស្សាហកម្មច្រើនបំផុតដែលធ្វើការនាំចេញផលិតផលនាៗ។

សម្រាប់លោកស៊ី ប្រទេសចិនត្រូវតែបន្តពង្រឹងវិស័យផលិតកម្ម ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការកសាងភាពជឿជាក់លើខ្លួនឯង ភាពរឹងមាំ និងធ្វើយ៉ាងណាជំរុញទំនើបកម្មរបស់ចិនឲ្យកាន់តែប្រសើរជាងបច្ចុប្បន្ន។លោកក៏បានជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង