Smart saver cctime web bannertif

សម្តេច ហ៊ុន ម៉ាណែត នឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី« អនាគតរបស់អាស៊ី» នៅជប៉ុន នាចុងខែឧសភានេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយសម្តេចនឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី « អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោក អ៊ិស៊ីបា ស៊ីហ្កឺរ៉ូ (Ishiba Shigeru) នាយករដ្ឋមន្ត្រីជប៉ុន និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី«អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងដំណើរចេញបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ សិស្ស-និស្សិត សិក្ខាកាម ពលរដ្ឋខ្មែររស់នៅក្នុប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីរទៅប្រទេសជប៉ុន រាប់ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា របស់សម្តេច ហ៊ុន ម៉ាណែត ហើយក៏ជាជំនួបលើកដំបូងរវាងលោក ស៊ីហ្គេរូ និងសម្តេច ហ៊ុន ម៉ាណែត។ ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅជប៉ុន ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា-ជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង