681 ezgif.com resize
Swift cc time

កូវីដនៅថៃឆ្លងដល់៣ម៉ឺននាក់ក្នុងក្រុងបាងកកមាន៦ពាន់ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣៣,០៣០ ដែលច្រើនជាងទ្វេដងកាលពីសប្តាហ៍មុនដែលមានចំនួនសរុបជាង ១៦,០០០ ដោយនៅក្នុងទីក្រុងបាងកកមានករណីឆ្លងចំនួន ៦,២៩០ ករណី ដែលធ្វើឱ្យបាងកកក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺខេត្តឈុនបុរី (២,៥៧៣ ករណី), រ៉ាយ៉ង (១,៦៨០), នន់ថាបុរី (១,៤៨២) និងសាមុតប្រាកាន (១,៤៤២)ដែលករណីឆ្លងថ្មីនេះរកឃើញចាប់ពី ចន្លោះពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃបាងកកប៉ុស្តិ៍។

យោងតាមកាសែតថៃក្នុងចំណោមអ្នកឆ្លងទាំងនោះ មាន ១.៩១៨ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពីរនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ហើយទីក្រុងបាងកកមានអ្នកជំងឺច្រើនជាងគេគឺ ៦.២៩០ នាក់។

សាស្រ្តាចារ្យ Thira Woratanarat

តាមមន្រ្តីជំនាញថៃសាស្រ្តាចារ្យ Thira Woratanarat មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn បានអះអាងថាករណី កូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១១ សប្តាហ៍ជាប់ៗគ្នា លោកបានព្រមានថាប្រសិនបើស្ថានការណ៍នៅតែបែបនេះ ចំនួនករណីដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍បន្ទាប់នឹងកើនឡើងទ្វេដង៕

Khcct banner

អត្ថបទទាក់ទង