681 ezgif.com resize
Swift cc time

ចិននឹងដាក់ដំណើរការ«យន្តហោះចម្បាំង»ដឹកដ្រូនរាប់សិបគ្រឿងនាខែមិថុនាខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
Jetank (UAV)

ចិន៖ ប្រទេសចិនបានសម្រេចជោគជ័យជាផ្លូវការក្នុងការដាក់ឲ្យដំណើរការយន្តហោះយោធាដែលមានសមត្ថភាពផ្ទុកយន្តហោះដ្រូនរាប់សិបគ្រឿងយន្តហោះយោធាមានឈ្មោះថា Jetank (UAV) លេខ ០៤ ដែលត្រូវបានអភិវឌ្ឍដោយប្រទេសចិន បានបញ្ចប់ការដំឡើងរចនាសម្ព័ន្ធតួ ហើយត្រូវបានគេរំពឹងថានឹងធ្វើបេសកកម្មហោះហើរលើកដំបូងរបស់ខ្លួននៅចុងខែមិថុនាខាងមុខនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនយន្តហោះ Jetank UAV មានប្រវែង ១៦.៣៥ ម៉ែត្រ និងស្លាប ២៥ ម៉ែត្រ។ ទំងន់ពេលចុះចតបានរហូតដល់ ១៦ តោនហើយអាចផ្ទុកទម្ងន់បាននៅលើយន្តហោះដល់ទៅ ៦ពាន់គីឡូ។ យន្តហោះពិសេសនេះអាចហោះហើរបានក្នុងកម្ពស់ ១៥,០០០ ម៉ែត្រ ជាមួយនឹងល្បឿនហោះហើរខ្ពស់បំផុត ៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

យន្តហោះ UAV នេះត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី ១៥ នៅឆ្នាំ ២០២៤ ហើយត្រូវបានគេអភិវឌ្ឍន៍បន្ថែមនិងដាក់ដំណើរការប្រើប្រាស់ជាផ្លូវការចុងខែមិថុនាខាងមុខនេះ។ ក្រៅពីសម្រាប់ចម្បាំងយន្តហោះ UAV នេះក៏អាចបំពេញបេសកកម្មបានយ៉ាងរហ័សក្នុងរយៈពេលពីរម៉ោង រួមមានការដឹកជញ្ជូនតាមអាកាស និងការសង្រ្គាមនាៗ៕

Khcct banner

អត្ថបទទាក់ទង