ព្រះសីហនុ៖ កម្ពុជាដឹកនាំកិច្ចប្រជុំ«កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ» រយៈ ពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈមានសមាសភាពចូលរួមជាមន្ត្រីជាន់ ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសដែលជាដៃគូសន្ទនា។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters(ACCSM)»។
គួររំលឹកថា នៅក្នុងឆ្នាំ ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល ២០ឆ្នាំក្រោយមកក្រសួងមុខងារសាធារណៈ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង កិច្ច ប្រជុំACCSM+3 លើកទី៨៕