681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាល ជំរុញឲ្យពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ចាក់វ៉ាក់សាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៨ ឧសភា ម្សិលមិញ បានចេញនូវប្រកាសដោយជំរុញឲ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ទៅចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដើម្បីការពារអាយុជីវិត។ការប្រកាសនេះ គឺបន្ទាប់ពីក្រសួងពិនិត្យឃើញថា មានការឆ្លងរីករាយដាលឡើងវិញនូវជំងឺកូវីដ-១៩ ថ្មី ប្រភេទ (JN.1 ineages) (Covid-19 Omicron)។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយមានការរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 ineages) (Covid-19 Omicron) ក្រសួងសុខាភិបាលណែនាំ និង ជំរុញឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ថ្មី។

បើតាមក្រសួងសុខាភិបាល ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេស សូមលើកទឹកចិត្តមកទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដោយ ក្រសួង នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និង មណ្ឌលសុខភាព ដោយការផ្តល់នេះ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន។ 

ការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាយ៉ាងដូច្នេះ គឺធ្វើឡើងក្រោយពីប្រទេសក្បែរខាងកម្ពុជា បានផ្តើមផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ ១៩ ប្រភេទថ្មី ឡើងវិញ និង បានសម្លាប់ប្រជាជនមួយចំនួន។តែយ៉ាងណាក្តី មកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងប្រភេទថ្មីនេះនៅឡើយទេ ដោយក្រសួងស្នើសុំចូលរួមទប់ស្កាត់ការឆ្លងចូល៕


Khcct banner

អត្ថបទទាក់ទង