681 ezgif.com resize
Swift cc time

អាជ្ញាធរកម្ពុជាបង្រ្កាបបាន«គ្រឿងក្នុងជ្រូក»ខូច១តោនដែលនាំចូលខុសច្បាប់ពីប្រទេសថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ គ្រឿងក្នុងជ្រូកដែលដឹកចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមាណ០១តោនត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។នេះបើយោងតាមនេះបើតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែឧសភា។

យោងតាមប្រភពដដែល  កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣០នាទី ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និង គ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបង។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តាភេទប្រុស អាយុ ៤២ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់ ស្មើនឹង១,០០០ គីឡូក្រាម និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។

ក្រោយស្រាវជ្រាវ អាជ្ញាធរកម្ពុជា សម្រេច យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នក ដឹកជញ្ជូនសមត្ថកិច្ចនឹង បន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕

Khcct banner

អត្ថបទទាក់ទង