681 ezgif.com resize
Swift cc time

ថៃចាប់ខ្លួនកំពូលសង្ឃក្រោយស៊ីដាច់លុយ«មូនិធិសាងសង់»ព្រះវិហារជាង៩លានដុល្លារយកលុយទៅលេងល្បែងអនឡាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
The Nation 

ថៃ៖ ព្រះសង្ឃថៃដ៏ល្បីមួយអង្គត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានកិបកេងប្រាក់ប្រមាណ ៣០០ លានបាត (ប្រហែល ៩ លានដុល្លារអាម៉េរិក) ពីមូលនិធិកសាងព្រះវិហារ។ ជនសង្ស័យព្រះនាម Wachiranuwat ព្រះចៅអធិការវត្ត រ៉ៃឃីង ក្នុងខេត្ត ណាខន ផាថម ត្រូវបានគេចាប់ខ្លួន និងបានបញ្ជូនខ្លួនទៅកាន់តុលាការ បន្ទាប់ពីដីកាចាប់ខ្លួនត្រូវបានចេញ។ ជនសង្ស័យត្រូវបានគេចោទប្រកាន់ពីបទបង្វែរការបរិច្ចាគសាងសង់ព្រះវិហារនិងយកលុយទៅលេងល្បែងស៊ីសងអនឡាញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃព្រះចៅអធិការវត្តរ៉ៃឃីង បួសតាំងពីព្រះជន្ម១២ព្រះវស្សា ត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់ ៣០០លានបាត និងបានយកលុយទាំងនោះទៅលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទទូទាំងប្រទេស។ ពុទ្ធសាសនិកជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា មានការភ្ញាក់ផ្អើល និងអស់ជំនឿ បន្ទាប់ពីបានទទួលដំណឹងថា ព្រះចៅអធិការវត្ត រ៉ៃឃីង ដ៏ល្បីក្នុងខេត្ត ណាខន ផាថម ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទ កេងប្រវ័ញ្ចបច្ច័យវត្ត និងយកទៅលេងល្បែងអនឡាញ។

ព្រះចៅអធិការវត្ត រ៉ៃឃីង ពេលនេះត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទកិបកេងប្រាក់ ៣០០លានបាត បន្ទាប់ពីការស៊ើបអង្កេតរយៈពេលប្រាំបីខែដែលធ្វើឡើងដោយនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្ម (CSD)។ ប៉ូលីសបានចោទប្រកាន់ថា ព្រះចៅអធិការបានយកបច្ច័យទៅលេងលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណេតដែល អាកប្បកិរិយាបែបនេះមិនសក្តិសម និងបានបំផ្លាញតម្លៃនៃសាសនា។

គួរបញ្ជាក់ថាព្រះចៅអធិការវត្តរ៉ៃឃីងមានព្រះជន្ម ៦៩ ព្រះវស្សា ប្រសូតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៩៥៥ នៅភូមិ Ban Klong Rang Sai ឃុំ Bang Phasi ស្រុក Samphran ខេត្ត Nakhon Pathom។ លោកបានចូលបួស នៅអាយុ ១២ ឆ្នាំនៅវត្តរៃឃីង។ នៅអាយុ ២១ ឆ្នាំលោកបានចូលបួសពេញសិទ្ធ ហើយនៅឆ្នាំ ១៩៧០ លោកបានប្រឡងជាប់ជាអ្នកប្រាជ្ញបាលីកម្រិត៣៕ 

Khcct banner

អត្ថបទទាក់ទង