Cctime 6monthsfree desktop
Cc times  web banner kh (2)

ហ្សលែនស្គីទៅដល់តួកគីចចារបញ្ចប់«សង្រ្គាម»ទាំងគ្មានវត្តមានលោកពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ុយក្រែន៖ ប្រមុខរដ្ឋអ៊ុយក្រែនលោក ហ្សេលែនស្គី បានធ្វើដំណើរទៅដល់ក្រុងអង់ការ៉ា នៃប្រទេសតួកគីដូចការគ្រោងទុកក្នុងជំនួបចចារបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងតែចូលដល់ឆ្នាំទី ៣ ទៅដល់ប្រទេសតួកគីភ្លាមៗគេឃើញតែវត្តមានប្រមុខមេដឹកនាំអ៊ុយក្រែន ហ្សេលែនស្គី តែប៉ុណ្ណោះចំណែកវត្តមានអ្នកដែលស្នើសុំចចារលោកប្រធានាធិបតី ពូទីន បានត្រឹមតែបញ្ជូនលោក Vladimir Medinsky តំណាងរូបលោកផ្ទាល់មកចចារជាមួយអ៊ុយក្រែន។

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់លោកហ្សេលែនស្គីលោកបានសរសេររៀបរាប់ថាជាដំបូង ខ្ញុំសូមអរគុណប្រធានាធិបតីតួកគីលោក Recep Taip Erdogan សម្រាប់ការរៀបចំលទ្ធភាពនៃការចរចាដោយផ្ទាល់។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់អញ្ចឹងខ្ញុំនឹងធ្វើដំណើរមកចចារដូចតាមការសន្យា ពេលនេះខ្ញុំបានមកដល់។

លោកបន្តទៀតថាគណៈប្រតិភូអ៊ុយក្រែនកម្រិតខ្ពស់បំផុត ក្រសួងការបរទេស ការិយាល័យរបស់ខ្ញុំ យោធា តំណាងនៃចារកម្មរបស់យើងទាំងអស់កំពុងមានវត្តមាននៅទីនេះផ្ទាល់ ដើម្បីអនុម័តសេចក្តីសម្រេចណាមួយដែលអាចនាំទៅរកសន្តិភាព។យើងនឹងចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគី Erdogan ជាមួយនឹងគណៈប្រតិភូទាំងមូលនៃប្រទេសទួកគី។ យើងក៏កំពុងទាក់ទងជាមួយភាគីអាម៉េរិក ខ្ញុំគិតថាពួកគេក៏នឹងស្ថិតនៅក្នុងប្រទេសទួកគីដូចគ្នា។ យើងនឹងមានពេលពីរបីម៉ោងសម្រាប់ការសន្ទនាសំខាន់ៗ ការសម្រេចចិត្តសំខាន់ៗ៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង