Cctime 6monthsfree desktop
Cc times  web banner kh (2)

ឥណ្ឌាព្រមានប្រសិនបើរងការវាយប្រហារ«ភេរវកម្ម»ណាមួយកើតឡើងម្តងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី / AFP

ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ឥណ្ឌានឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មណាមួយនាពេលអនាគតកើតឡើងម្តងទៀតលើពលរដ្ឋឥណ្ឌា លោក បានបញ្ជាក់យ៉ាងច្បាស់លាស់ថាឥណ្ឌាបានត្រឹមតែផ្អាកប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងប៉ាគីស្ថានបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយប្រសិនបើមានការឈ្លានពានណាមួយបន្ថែមទៀតនោះឥណ្ឌានឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាជាទីបំផុត។

ថ្លែងចំពោះមុខពលរដ្ឋឥណ្ឌារាប់លាននាក់ប្រមុខរដ្ឋឥណ្ឌាបានចាត់ទុកការវាយប្រហារកាលពីថ្ងៃទី ២៣ មេសាកន្លងជាក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយប៉ាគីស្ថាន ដែលនាំទៅដល់ប្រតិបត្តិការ Sindoor ដែលជាការវាយប្រហារសងសឹកជាបន្តបន្ទាប់ដែលផ្តោតលើជំរុំភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាភេរវកម្ម និងការពិភាក្សាមិនអាចទៅជាមួយគ្នាបានទេហើយការផ្លាស់ប្តូរគោលនយោបាយរបស់ឥណ្ឌាគឺដើម្បីឆ្ពោះទៅរកជំហររឹងមាំបន្ថែមទៀតប្រឆាំងនឹងអំពើភេរវកម្មឆ្លងព្រំដែន។ លោកក៏បានព្រមានផងដែរថាការគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុង អ៊ីស្លាម៉ាបាដ នឹងមិនមានប្រសិទ្ធភាពក្នុងការរារាំងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌានោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង