Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូត​ចិន​នៅកម្ពុជាប្រើបណ្តាញសង្គមជួយផ្សាយពី«កសិផល និងវិស័យទេសចរណ៍ខ្មែរ»ទៅកាន់អន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ចុះទៅចម្កាទុរេនខេត្តកំពត។ 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនប៊ីន​(Wang Wenbin) ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរ ក្រោយពីលោកតែងតែបានចុះទៅដល់កន្លែងរស់នៅរបស់ប្រជាជនខ្មែរ ហើយមិនភ្លេចកោតសរសើរពីផលិតផល ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ និង វិស័យនានារបស់ប្រទេសកម្ពុជា។ឥរិយាបថរបស់លោក គឺទទួលការគោរព និង សាទរពីអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា ហើយជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំបន្ថែមទៀត។

លោក វ៉ាង វិនប៊ីន​(Wang Wenbin) វ័យ​ ៥៣ ឆ្នាំ​ ត្រូវបាន​តែងតាំង​ជា​ឯក​អគ្គ​រដ្ឋទូតចិន​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ខែ​ មិថុនា ឆ្នាំ ​២០២៤។ក្នុងនាមជាអ្នកការទូតតំណាងប្រទេសចិន លោកបានប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់លោក ដើម្បីជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាពិសេស ការផ្សព្វផ្សាយពី វិស័យទេសចរណ៍ កសិកម្ម ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ខែពិសាខនៅកម្ពុជា ជារដូវចាប់ផ្តើមធ្លាក់ភ្លៀង និង ចូលដល់ខែទុរេន លោកបានធ្វើឡើងទៅកាន់ខេត្តកំពត ជាខេត្តល្បីល្បាយថាទុរេនឆ្ងាញ់ ដើម្បីទស្សនកិច្ចចម្ការទុរេន។ក្នុងទស្សនកិច្ចនោះ បានថ្លែងសរសើរពី «ទុរេនអៅខាក់»កម្ពុជា ដោយចាត់ទុកថា ជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។លោក ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។សារបង្ហោះនេះ ទទួលបានការចែករំលែកពីប្រជាពលរដ្ឋខ្មែរជាច្រើន អមជាមួយការអរគុណ។

មួយថ្ងៃក្រោយមក លោក វ៉ាង វិនប៊ីន ​(Wang Wenbin) បានបង្ហោះវីដេអូមួយទៀត ក្រោមចំណងជើងថា "ស្វាគមន៍មកភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និង ទស្សនាទេសភាពកម្ពុជាដ៏ស្រស់ស្អាត!"។ ក្នុងវីដេអូនោះ លោកថា ជួយប្រម៉ូតស្វាយកែវចិនរបស់កម្ពុជា ហើយបានអំពាវនាវឱ្យទេសចរចិន ធ្វើដំណើរមកកម្ពុជា ហើយកុំភ្លេចភ្លក់ស្វាយកែវចិនរបស់កម្ពុជា។

ទាំងនេះ គឺជាសកម្មភាពខ្លះៗនៃការចូលរួមសកម្មភាពរបស់លោក ដើម្បីជួយផ្សព្វផ្សាយប្រទេសកម្ពុជា ខណៈកន្លងមកមានវីដេអូជាច្រើនទៀត លោកបានចូលរួមជួយផ្សព្វផ្សាយលើតម្លៃនៃប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

តាមរយៈសកម្មភាពរបស់ទូតចិននេះ ត្រូវបានគេមើលឃើញថា នឹងផ្តល់ប្រសិទ្ធភាពផ្នែកពាណិជ្ជកម្មដោយជំរុញឱ្យប្រជាជនចិនចាប់អារម្មណ៍ និង ទទួលស្គាល់លើផលិតផលកសិកម្មរបស់កម្ពុជា បង្កើតបាននូវនយោបាយទន់ (soft power) បង្កើនភាពជឿជាក់រវាងប្រជាជន និង ប្រជាជននៃប្រទេសទាំង២ ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរបស់កម្ពុជា-ចិន។

គួរបញ្ជាក់ថា លោក Wang Wenbin វ័យ​ ៥៣ ឆ្នាំ​​ បាន​ទទួល​ការតែងតាំង​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ចិន ​Xi Jinpin ឱ្យមក​បំពេញ​ការងារ​ជា​ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជា​ជំនួស​លោក​ Wang Wentian ។ លោក​មាន​បទពិសោធន៍​ការទូត​ជាង ​៣០ ឆ្នាំ​ និង ​ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​ Tunisia និង ជាអតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង