
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានគូសបញ្ជាក់ពី លទ្ធភាពនៃការហោះហើររបស់លោកទៅកាន់ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចចចារកម្រិតកំពូលមិនធ្លាប់មានក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមរុស្ស៊ីជាមួយនិងអ៊ុយក្រែន។ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកលោកត្រាំបានអះអាងថាខ្ញុំកំពុងគិតអំពីការហោះហើរទៅកាន់ប្រទេសតួកគីនៅសប្តាហ៍នេះ តែលោកមិនទាន់ច្បាស់ពិតប្រាកដថាតើលោកនិងទៅចូលរួមរឺយ៉ាណានោះទេ។

ក្រោយចប់ទិវាជ័យជម្នះរម្លឹកខួប៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២ និងការបរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់លើសហភាពសូវៀតប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន បានបង្ហាញភ្លើងខៀវនៃការបញ្ចប់សង្រ្គាមរុស្ស៊ីអ៊ុយក្រែនដែលជាសង្រ្គាមឈានចូលឆ្នាំទី ៣ ។ ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីលោកពូទីនបានអះអាងថាលោកស្នើចចារជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាមុន ដោយលោកស្នើឱ្យមានកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីបន្តសន្តិភាពយូរអង្វែង និងស្វែងរក លុបបំបាត់ឫសគល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសម្តែងការត្រៀមខ្លួនដើម្បីជួបប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ ខាងមុខ ។ មេដឹកនាំអ៊ុយក្រែនបានអះអាងថាលោកនឹងរង់ចាំជួបលោកពូទីននៅអ៊ីស្តង់ប៊ុល៕