
កាតា៖ ប្រទេសកាតាបានសម្រេចផ្តល់កាដូជូនប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំនូវកាដូពិសេសយន្តហោះអភិជនដែលមានតម្លៃរហូតដល់ទៅ ៤០០លានដុល្លារអាម៉េរិកដែលយន្តហោះកាតា Boeing 747-8 ធ្លាប់ជាប្រភេទយន្តហោះដែលបម្រើការដឹកតែខ្សែព្រះរាជវង្សរបស់កាតាតែប៉ុណ្ណោះ។ យន្តហោះ Boeing 747-8 មានស្លាបប្រវែង ៦៨.៤ ម៉ែត្រ បណ្តោយប្រវែង ៧៦.២៥ ម៉ែត្រ និងកំពស់ ១៩.៤ម៉ែត្រ ខាងក្នុងរៀបចំឡើងដោយពិសេសដែលអាចផ្ទុកមនុស្សបាន ៨៩ នាក់ យន្តហោះមានបន្ទប់ប្រជុំពិសេស និងរត់បានល្បឿនជាង ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាការឆ្លើយតបប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសពីផែនការទទួលយកយន្តហោះដ៏ប្រណិត Boeing 747-8 ដែលមានតម្លៃប្រហែល ៤០០ លានដុល្លារពីគ្រួសាររាជវង្សកាតា។ យន្តហោះនេះមានបំណងបម្រើជាបណ្តោះអាសន្នជា Air Force One ក្នុងការធ្វើដំណើរទូទាំងពិភពលោករបស់លោកត្រាំក្នុងអាណត្តិជាប្រធានាធិបតី ។

សម្រាប់លោកត្រាំ អំណោយនេះគឺលោកនិងបន្តជូនសម្រាប់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ដោយលោកនិងមិនយកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនឡើយ លោកបានចាត់ទុកអំណោចនេះគឺជាកាដូដ៏ពិសេសមួយសម្រាប់លោកផ្ទាល់។

ក្រុមអ្នករិះគន់បានចាត់ទុកការទទួលយកអំណោយដ៏មានតម្លៃបែបនេះពីរដ្ឋាភិបាលបរទេសអាចបំពានលើមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក ដែលហាមឃាត់មន្ត្រីសហព័ន្ធមិនឱ្យទទួលអំណោយពីរដ្ឋបរទេសដោយគ្មានការយល់ព្រមពីសភា។
បច្ចុប្បន្នយន្តហោះនេះកំពុងស្ថិតក្រោមការកែប្រែដោយក្រុមហ៊ុន L3Harris ក្នុងរដ្ឋតិចសាស់ ដើម្បីបន្ថែមការការពារប្រព័ន្ធសុវត្ថិភាព និងភ្ជាប់ទំនាក់ទំនងក្នុងប្រព័ន្ធយន្តហោះបន្ថែមទៀត។ សេតវិមានបានបញ្ជាក់ថា អំណោយនោះអនុលោមទៅតាមច្បាប់ជាធរមាន ប៉ុន្តែបញ្ហានេះស្ថិតក្រោមការពិនិត្យផ្លូវច្បាប់ដដែល៕