Cctime 6monthsfree desktop
Cc times  web banner kh (2)

សាកលវិទ្យាល័យខេមតិច រៀបចំវគ្គបណ្តុះបណ្តាល ប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការជាមួយក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិ បញ្ញា» (Patent and Intellectual Property Training) ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យខេមតិច។

វគ្គបណ្តុះបណ្តាលស្តីពី «ប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិ បញ្ញា» មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់អ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន២១ រួមមាន គ្រឹះស្ថានឧត្តម សិក្សា វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ក្នុងប្រទេសកម្ពុជាអំពីសារៈសំខាន់ និងដំណើរការក្នុងការស្នើសុំប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញាឲ្យកាន់តែមានប្រសិទ្ធភាព។

គូរបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) គឺសាកលវិទ្យាល័យសហគ្រិន ដែលបណ្តុះបណ្តាលនិស្សិត លើមុខជំនាញដែលគាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ និង បរិវត្តកម្មឌីជីថល។ ខេមតិចក៏ជាគ្រឹះស្ថានឧត្តមសិក្សា ដែលផ្តោតសំខាន់លើការស្រាវជ្រាវ ការបង្កើតថ្មី និងការអភិវឌ្ឍន៍តិចណូឡូជី ដើម្បីជំរុញអោយមាននវានុវត្តន៍សម្រាប់ ដោះស្រាយបញ្ហាប្រឈមរបស់ ឧស្សាហកម្ម និង ការផ្ទេរបច្ចេកវិទ្យាពីសាកលវិទ្យាល័យទៅកាន់វិស័យឯកជន តាមរយៈកិច្ច សហប្រតិបត្តិការ និងម៉ូដែលនៃភាពជាដៃគូយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័ន ស្រាវជ្រាវ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង