
វ៉ាទីកង់៖ លោក Cardinal Robert Prevost (កាឌីណាល់ រ៉ូប៊ឺត ប្រេវ៉ូស) ព្រះជន្ម ៦៩ ឆ្នាំ កើតនៅក្នុងក្រុង Chicago សហរដ្ឋអាម៉េរិក ត្រូវបានគេបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាបថ្មីដើម្បីដឹកនាំគ្រឹស្តសាសនិកជនទាំង ១ ៤០០ លាននាក់ទូទាំងពិភពលោក ។ ព្រះនាមព្រះអង្គក្នុងឋានៈជាសម្តេចប៉ាប គឺ Leo ទី ១៤ ( Leo XIV ) ។

យោងតាមបុរីវ៉ាទីកង់ផ្សែងពណ៌សបានហុយចេញពីបំពង់ផ្សែងនៅលើលើវិហារ Sistine Chapel ដែលនេះបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីបានបញ្ចប់ជាផ្លូវការហើយដោយ ក្រុមមន្ត្រីសង្ឃកាតូលិកចំនួន១៣៣ អង្គនៅក្នុងពិភពលោក បានសម្រេចបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មីបន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ។ មេដឹកនាំសាសនាកាតូលិកថ្មី មានព្រះនាមថា ឡេអុងទី ១៤ Leon XIV ជន្មាយុ ៦៩ព្រះវស្សា សញ្ជាតិអាម៉េរិកាំងដែលជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានជនជាតិអាម៉េរិកធ្វើជាមេដឹកនាំសាសនាឡើយក្នុងរយៈពេលជាង ២ពាន់ឆ្នាំមកនេះ។

ថ្លែងមុខអ្នកគាំទ្ររាប់សិបលាននាក់សម្តេចប៉ាប Leo XIV បានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តកេរ្តិ៍ដំណែលកំណែទម្រង់ និងដឹកនាំសាសនាបន្តពីសម្តេចប៉ាបហ្វ្រង់ស័រ ។ ថ្លែងនៅក្នុងវិហារ St. Peter's Basilica សម្តេចប៉ាបទី ១៤ បានប្តេជ្ញាក្នុងការរកសន្តិភាព ការសន្ទនា និងការគាំទ្រសម្រាប់អ្នកដែលខ្វះខាត លោកត្រូវបានគេជឿជាក់ថាជាមនុស្សដែលប្រយុទ្ធជាមួយអំពើអយុត្តិធម៌៕
