
កណ្តាល៖ គ្រាប់បែកទម្លាក់ពីយន្តហោះចំនួន១គ្រាប់ ប្រភេទMK82 ទម្ងន់ចំនួនប្រមាណ២៣០គីឡូក្រាម ត្រូវបានកម្លាំងជំនាញអង្គភាពសុីម៉ាក់ដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។

បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា គ្រាប់បែកកប់នៅក្នុងដីជម្រៅជាង ៤ម៉ែត្រប្រមាណកន្លះសតវត្សរ៍(៥០ឆ្នាំ)មកហេីយ នៅថ្មីខ្លាញ់គោនៅឡើយ ត្រូវបានកម្លាំងជំនាញអង្គភាពសុីម៉ាក់ បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព គ្រាប់បែកទម្លាក់ពីយន្តហោះចំនួន១គ្រាប់ ប្រភេទMK82 ទម្ងន់ចំនួនប្រមាណ២៣០គីឡូក្រាម។ គ្រាប់បែកទម្លាក់ពីយន្តហោះនេះ ឃេីញក្នុងរណ្តៅដី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្តាល៕



