Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស៊ីជិនពីងនឹងធ្វើដំណើរទស្សនកិច្ចទៅរុស្ស៊ី អបអរសារទរខួប៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របនឹងការប្រារព្ធទិវាជ័យជម្នះរបស់រុស្ស៊ីនៅថ្ងៃទី ៩ ឧសភា ដែលជាខួបលើកទី ៨០ នៃការបរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់លើសហភាពសូវៀត។

ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខនេះលោកស៊ីនឹងចូលរួមពិធីដង្ហែទិវាជ័យជំនះនៅទីក្រុងមូស្គូ និងចូលរួមកិច្ចពិភាក្សាទ្វេភាគីជាមួយលោកពូទីន។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន។ នេះក៏ជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការផ្ទុះជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។

ក្បួនដង្ហែទិវាជ័យជំនះនិងមានមេដឹកនាំមកពីប្រទេសប្រេស៊ីល វេណេហ្ស៊ុយអេឡា គុយបា ស្លូវ៉ាគី និងប្រទេសផ្សេងទៀតដែលជាមិត្តជិតស្និតជាមួយនិងប្រទេសរុស្ស៊ីនិងចូលរួមពិធីរំលឹកខួបមួយនេះ។

គួរបញ្ជាក់ថាប្រទេសចិនរក្សាជំហរអព្យាក្រឹតចំពោះជម្លោះអ៊ុយក្រែន ប៉ុន្តែនៅតែបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាមួយរុស្ស៊ី។ ប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធា ដែលជាការអភិវឌ្ឍន៍មួយដែលបានបង្កើនការព្រួយបារម្ភដល់ក្រុមប្រទេសលោកខាងលិច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង