.jpg?1746176072)
អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក Donald Trump បានដកតំណែងលោក Mike Waltz ចេញពីមុខតំណែងជាទីប្រឹក្សាសន្តិសុខជាតិ បន្ទាប់ពីលោកជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់យោធាអាម៉េរិកកាលពីខែមីនាតាមក្រុម Signal។ លោក លោក Mike Waltz ត្រូវបានគេស្តីបន្ទោសចំពោះការបញ្ចូលនិពន្ធនាយកនៃទស្សនាវដ្តី The Atlantic ដោយចៃដន្យ ចូលទៅក្នុងក្រុម Signal បានជជែកលម្អិតអំពីផែនការទម្លាក់គ្រាប់បែករបស់អាម៉េរិកនៅក្នុងប្រទេសយេម៉ែន។ ក្រោយមក ទស្សនាវដ្តី The Atlantic ក៏បានចុះផ្សាយអំពីការពិភាក្សាផ្ទៃក្នុងទាក់ទងនឹងការវាយប្រហារទាំងនោះទៅកាន់ពិភពលោកទាំងមូលដែលធ្វើឲ្យរូបលោករងការអាម៉ាស់មិនធ្លាប់កើតមាន។
.jpg?1746176112)
ក្រោយពីបានដកតំណែងលោក Mike Walts ជាទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកហើយលោកដូណាល់ត្រាំបានសម្រេចចិត្តដាក់តែងតាំងរដ្ឋមន្ត្រីការបរទេស Marco Rubio ជាអ្នកជំនួសតំណែងនេះ បណ្ដោះអាសន្ន ដែលនេះបានធ្វឲ្យលោក Rubio មានតំណែង៤ គឺ រដ្ឋមន្ត្រីការបរទេស ប្រធានស្តីទី USAID និង ប្រធានស្តីទីរដ្ឋបាលជាតិបណ្ណសារនិងឯកសារ។
ដើម្បីផ្សះផ្សាចិត្តរបស់លោក Mike Walts លោក ត្រាំ ថាលោកនិងតែងតាំងតំណែងថ្មីឲ្យលោកជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិដោយរូបលោកថែមកោតសសើរលោកថាបានលះបង់ជាច្រើនដើម្បីបម្រើផលប្រយោជន៍ដល់ជាតិអាម៉េរិក។ គួរបញ្ជាក់ថាតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ជាតួនាទីដ៏មានឥទ្ធិពលមួយដែលការសម្រេចចិត្តមួយចំនួនមិនតម្រូវឲ្យមានការអនុម័តយល់ព្រមពីព្រឹទ្ធសភាអាម៉េរិកឡើយ៕