Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្ទុះជំងឺថ្មីនៅថៃស្លាប់ម្នាក់ក្រោយបរិភោគសាច់គោ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ មានពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបានបរិភោគសាច់គោឆៅដែលមានផ្ទុកមេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថាមេរោគឈាមខ្មៅដែលឆ្លងចេញសត្វគោ ក្របី ពពែ ដែលផ្ទុកមេរោគ Anthrax មួយនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយថៃជនរងគ្រោះមានវ័យ ៥៣ឆ្នាំ មានជំងឺទឹកនោមផ្អែមស្រាប់ រូបគេបានកើតមានដំបៅខូងជ្រៅនៅលើដៃស្តាំ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យសង្រ្គោះបន្ទាន់ក្រោយពីអាការៈកាន់តែធ្ងន់ធ្ងរ។

តាមប្រព័ន្ធផ្សព្វផ្សាយថៃដដែលជនរងគ្រោះបានកាប់គោដើម្បីប្រារព្ធពិធីបុណ្យមួយនៅក្នុងភូមិដែលរូបគេកំពុងតែរស់នៅដោយក្នុងមានអ្នកពាក់ព័ន្ធដែលបានបរិភោគសាច់គោសរុបដល់ទៅ ២៤៧នាក់ កំពុងតែស្ថិតក្រោមការត្រួតពិនិត្យផ្នែកវិទ្យាសាស្រ្ត ដោយមាន ២៨នាក់ចូលរួមក្នុងការកាប់គោ និង ២១៩ នាក់ផ្សេងទៀតជាបរិភោគឆៅ។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានគូសបញ្ជាក់ថាពេលកំពុងទទួលការព្យាបាល គ្រូពេទ្យសង្ស័យថាជងរងគ្រោះកើតជំងឺ anthrax ទើបធ្វើការប្រមូលសំណាក ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដើម្បីធ្វើតេស្ត។ លទ្ធផលបានបង្ហាញជនរងគ្រោះបានកើតមេរោគ Bacillus anthracis ។ តាមការស្រាវជ្រាវបឋមជំងឺមួយនេះកើតចេញពីការសម្លាប់គោក្របីក្នុងពិធីបុណ្យ និងការចែកសាច់គោក្របីទៅបរិភោគនៅក្នុងភូមិពីសត្វដែលផ្ទុកមេរោគ។

លោកវេជ្ជបណ្ឌិត ដដែលអះអាងទៀតថាក្រុមប្រតិបត្តិការស៊ើបអង្កេតជំងឺ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយការិយាល័យគ្រប់គ្រងជំងឺទី១០ ខេត្ត Ubon Ratchathani ការិយាល័យសុខភាពសាធារណៈខេត្ត និងក្រុមបសុសត្វ បានចុះពិនិត្យជំងឺជាបឋម រកឃើញមនុស្សចំនួន ២៤៧នាក់ ដែលប៉ះពាល់ ដោយចែកចេញជា ២៨នាក់ ជាអ្នកកាប់គោ និងមនុស្ស ២១៩នាក់ ដែលបរិភោគសាច់គោឆៅ។

ជាការឆ្លើយតបក្រសួងសុខាភិបាលថៃបានណែនាំឲ្យ ជៀសវាងការប៉ះពាល់ជាមួយគោ ក្របី ពពែ និងចៀម។ លាងដៃ និងសម្អាតរាងកាយបន្ទាប់ពីប៉ះពាល់សត្វ ជ្រើសរើសទទួលទានសាច់ដែល មានសុវត្ថិភាព។ ប្រសិនបើអ្នកប្រទះឃើញសត្វឈឺ ឬងាប់ខុសប្រក្រតី ត្រូវជូនដំណឹងទៅមន្ត្រីបសុសត្វជាបន្ទាន់។ ប្រសិនបើអ្នកមានរោគសញ្ញាប្លែកក្រោយពាក់ព័ន្ធជាមួយប្រភេទសត្វខាងលើ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។

គួរបញ្ជាក់ថាជំងឺអង់ត្រាក់ គឺជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី Bacillus anthracis ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅដែលមានផ្ទុកជំងឺនេះហើយបន្ទាប់ពីឆ្លងមេរោគបានប្រហែល ១-៥ ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ចង្អោរ ក្អួត ឈឺពោះធ្ងន់ធ្ងរ ដក ដង្ហើមខ្លី ពិបាកដកដង្ហើម។ ប្រសិនបើរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះមានឱកាសស្លាប់ខ្ពស់រហូតដល់ ៨០ ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង