Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ចិនបង្កើត«បណ្ណាល័យឌីជីថល»សម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ជំនួបពិភាក្សានៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាស្តីពីការបង្កើត «បណ្ណាល័យឌីជីថល» ប្រឆាំងគ្រឿងញៀន 
(រូបភាពដោយ៖ Cri ccfr)

ភ្នំពេញ៖ចិន-កម្ពុជារួមគ្នាបង្កើត «បណ្ណាល័យឌីជីថល» សម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឱ្យបានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា។

ក្នុងជំនួបពិភាក្សានៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាស្តីពីការបង្កើត «បណ្ណាល័យឌីជីថល» ប្រឆាំងគ្រឿងញៀនសម្រាប់ពង្រីកការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដែលមានវត្តមានរបស់លោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា តំណាងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តម Li Jingfeng បានថ្លែងអំពីសារបាននៃការបង្កើត «បណ្ណាល័យឌីជីថល»ប្រឆាំងគ្រឿងញៀនគឺកើតឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហើយថ្នាក់ដឹកនាំយើងបានឯកភាពជួយផ្តល់ការគាំទ្រដល់ការបង្កើត«បណ្ណាល័យឌីជីថល»ដ៏មានសារ:សំខាន់នេះដែលទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លាអាមេរិក។

លោកជំទាវបណ្ឌិត សឿ សុជាតា ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ «មិត្តដែកថែបចិន» ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យតាំងពីដើមមក ហើយការផ្តល់នូវការគាំទ្រដល់ការបង្កើត«បណ្ណាល័យឌីជីថល»ប្រឆាំងគ្រឿងញៀនដល់កម្ពុជា នាពេលនេះ ពិតជាបានបង្ហាញនូវការគាំទ្រ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស យុវជនកម្ពុជា ឱ្យពួកគាត់មានឱកាសបានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

លោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា តំណាងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
(រូបភាពដោយ៖ Cri ccfr)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង