Cctime 6monthsfree desktop
Cc times  web banner kh (2)

ពូទីន«អរគុណ»កូរ៉េខាងជើងដែលបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការដឹងគុណជាសាធារណៈចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបញ្ជូនកងទ័ពជួយគាំទ្រដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅក្នុងតំបន់ Kursk ដែលជាតំបន់អ៊ុយក្រែនធ្លាប់បានកាន់កាប់។ ការប្រកាសអរគុណកូរ៉េខាងជើងជាផ្លូវការនេះធ្វើឡើយក្រោយពីការ បញ្ជាក់ជាផ្លូវការជាលើកដំបូងរបស់កូរ៉េខាងជើងដែលអះអាងថាខ្លួនពិតជាបានបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានសរសើរទាហានកូរ៉េខាងជើង ដែលបានគងស្មាចូលប្រយុទ្ធជាមួយនិងទាហានរុស្ស៊ី ការពារមាតុភូមិរបស់រុស្ស៊ី ។ លោកប្រធានាធិបតីពូទីនបានគូសបញ្ជាក់ទៀតថាប្រជាជនរុស្ស៊ីនឹងមិនភ្លេចវីរភាពរបស់កងកម្លាំងពិសេសកូរ៉េខាងជើងដែលបានជួយរុស្ស៊ីក្នុងគ្រាដ៏លំបាកមួយនេះឡើយ។

មុនការប្រកាសអរគុណនិងទទួលស្គាលវត្តមានយោធាកូរ៉េខាងជើងនៅរុស្ស៊ី គណៈកម្មាធិការយោធាកណ្តាលរបស់កូរ៉េខាងជើងបានប្រកាសថា មេដឹកនាំគីម ជុងអ៊ុន បានសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបំផ្លាញ និងលុបបំបាត់ពួកអ្នកនិយមណាហ្ស៊ីអ៊ុយក្រែន និងរំដោះតំបន់ Kursk ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ កូរ៉េខាងជើងបានអះអាងទៀតថាការបញ្ជូនទាហានទៅនេះគឺជាផ្នែកមួយនៃសន្ធិសញ្ញាការពារទៅវិញទៅមកដែលបានចុះហត្ថលេខារវាងរុស្ស៊ី និងកូរ៉េខាងជើងក្នុងខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសកូរ៉េខាងជើង។

យោងតាមរបាយការណ៍សម្ងាត់កូរ៉េខាងជើងបានបញ្ជូនទាហានពី ១០,០០០ទៅ ១៤,០០០ នាក់ ដើម្បីជួយដល់ប្រទេសរុស្ស៊ី ច្បាំងជាមួយនឹងអ៊ុយក្រែនដោយទាហានទាំងនោះមានស្លាប់ និងរបួសជាច្រើននាក់ដោយសារតែទាហានកូរ៉េខាងជើងមិនធ្លាប់បានប្រឡូកក្នុងសង្រ្គាមគ្រាប់ពិត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង