Cctime 6monthsfree desktop
Cc times  web banner kh (2)

ពូទីនបញ្ជាផ្អាកបាញ់គ្នាជាមួយអ៊ុយក្រែន៣ថ្ងៃដើម្បីប្រារព្ធខួប៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រមុខរដ្ឋរុស្ស៊ីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន

រុស្ស៊ី៖ ប្រមុខរដ្ឋរុស្ស៊ីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាផ្អាកបាញ់គ្នាជាមួយអ៊ុយក្រែន៣ថ្ងៃដើម្បីប្រារព្ធខួប៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ដោយរំលឹកដល់ការបរាជ័យពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ ។ វិមានក្រឹមឡាំងបានគូសបញ្ជាក់ថាបទឈប់បាញ់ទាំងអស់នឹងត្រូវផ្អាកក្នុងអំឡុងពេលប្រារព្ធពិធីរំលឹកខួប ហើយបានអំពាវនាវឱ្យអ៊ុយក្រែនឆ្លើយតបវិញ ហើយប្រសិនបើអ៊ុយក្រែនមិនទទួលយកសំណើរទេនោះរុស្ស៊ីនឹងមានវិធានការឆ្លើយតបត្រឡប់ទៅវិញ។

បើតាមប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កងកម្លាំងរុស្ស៊ីនឹងបញ្ឈប់ការប្រយុទ្ធគ្នាចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៧-៨ ឧសភា ដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី ១០-១១ ឧសភា។ ការប្រកាសនេះបានធ្វើឡើងចំពេលមានសម្ពាធកើនឡើងពីសហរដ្ឋអាម៉េរិកឱ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ពេញលេញនៅក្នុងជម្លោះ។

ជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលសំណើនេះ ដោយបានរិះគន់ការពន្យារពេលរហូតដល់ថ្ងៃទី ៨ ខែឧសភា គឺមានរយៈពេលខ្លីបំផុត។ លោកបានបញ្ជាក់ទៀតថាយើងឱ្យតម្លៃជីវិតរបស់មនុស្សមិនមែនក្បួនដង្ហែ រឺការប្រារព្ធការរំលឹកខួបនេះឡើយ លោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដើម្បីជួយសម្រួលដល់ការចរចាសន្តិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង