
ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៨មេសានេះ បានចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ យោងតាមមាត្រា១៖ ត្រូវបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១នាក់ ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤។ មាត្រា២៖ របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨៤៥ ០០០ (ប្រាំសែនបួនម៉ឺនប្រាំពាន់) រៀល ត្រូវដំឡើងឲ្យដល់ ៨៤៥ ០០០ (ប្រាំសែនបួនម៉ឺនប្រាំពាន់) រៀល។
.jpg?1745829396)
.jpg?1745829403)
.jpg?1745829412)