
សៀមរាប៖ ក្រុមកំណាយស្រាវជ្រាវ និងជួសជុលរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានប្រទះឃេីញចម្លាក់ព្រះកេសទេវតាទាញព្រ័ត្រចំនួន ០១ ធ្វេីពីថ្មភក់ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

បើតាមនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដេីម្បីធ្វេីការប្រគល់-ទទួល ចម្លាក់ព្រះកេសទេវតាទាញព្រ័ត្រចំនួន០១ ធ្វេីពីថ្មភក់ ដែលក្រុមកំណាយស្រាវជ្រាវ និងជួសជុលរបស់អាជ្ញាធរជាតិអប្សរាប្រទះឃេីញ នៅចំណុចខាងកេីតខ្លោងទ្វារជាប់ខាងត្បូងស្ពានហាលត្រង់រូបទី២១។

ជាមួយគ្នានោះ ព្រះកេសទេវតាទាញព្រ័ត្រនេះ លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ បានធ្វើការប្រគល់ឲ្យលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចើម្បីយកទៅរក្សាទុក នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៕
