681 ezgif.com resize
Swift cc time

រដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង នឹងអនុវត្តពីថ្ងៃទី ០១ ឧសភា - ៣០ កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ស្ទឹងត្រែង៖ រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីរក្សាការពារ ជាពិសេសប្រភេទត្រីមេពងដែលកំពុងបង្កកំណើតខ្ពស់ក្នុងកំឡុងពេលនេះ ជៀសវាងការនេសាទរហូតដាច់ពូជ និងអន្តរាយដល់ធនធានជលផល។

យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។ ការនេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាស អន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

អាជ្ញាធរ បានណែនាំដល់ប្រជាពលរដ្ឋថា ប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ ដោយប្រើនូវ ឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា៖ សៃយ៉ុន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង